អភិក្រមបែបពហុមណ្ឌល សម្រាប់គ្រប់គ្រង​ធនធានទឹកក្នុងទីក្រុងនៅអាស៊ីអាគ្នេយ៍

ការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងរបៀបវារៈថ្មីនៃទីក្រុង នៅកម្រិតសហគមន៍

ចំណោទមួយសម្រាប់ទីក្រុងនៅអាស៊ីអាគ្នេយ៍ គឺត្រូវ​រិះរកវិធីសាស្ត្រថ្មីៗ ដើម្បីពង្រឹង​ភាពធន់ បរិយាបន្ន និង​សន្តិសុខធនធានទឹក។ នៅតាម​បណ្ដាស្រុកដែលស្ថិតនៅទី​ប្រជុំជន ការ​គ្រប់គ្រង​ធនធានទឹកគ្រប់ជ្រុងជ្រោយជួបប្រទះនឹង​បញ្ហា​​ប្រឈម​សំខាន់ៗមួយចំនួន ​ដែលឆ្លុះបញ្ចាំង​ពីវិសាលភាព​នៃបញ្ហាប្រឈម​ដែល​ពាក់ព័ន្ធនឹង​ការ​អភិវឌ្ឍទីក្រុង។ ការអភិវឌ្ឍទីក្រុង​បាន​បង្ហាញឱ្យឃើញពីការ​ខ្វះការផ្គត់ផ្គង់សេវា ពាក់ព័ន្ធនឹ​ងធនធានទឹកនៅ ទីក្រុង និងស្ដែង​ឱ្យ​ឃើញកាន់តែច្បាស់ពីការទាញប្រយោជន៍​លើសលុបពីធនធានទឹក។ ក្រៅតែពីការបំពុលប្រភពទឹក​លើដីក៏ជួបប្រទះនឹង​បញ្ហាបន្ថែមទៀត ដូចជា ភាពងាយរងគ្រោះដោយសារការ​ប្រែប្រួលអាកាសធាតុជាដើម។

retention pond
sludge truck at treatment plant
waterway in a residential area
water treatment plant
on-site sanitation
drinking water

គោលបំណង​របស់គម្រោងតើយើងចង់សម្រេចអ្វីខ្លះ?

គម្រោង “PolyUrbanWaters” មានគោលបំណងបង្កើតនូវ​ចំណេះដឹងវិទ្យាសាស្ត្រ និងអភិវឌ្ឍឧបករណ៍​ផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត ដែលផ្ដល់​លទ្ធភាពឱ្យតំបន់ទីក្រុងដែលកំពុងមានការ​រីកចម្រើនយ៉ាង​ឆាប់រហ័ស​នៅអាស៊ីអាគ្នេយ៍ អាចយក​អភិក្រមបែបពហុមណ្ឌល មកប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ទីក្រុង និងគ្រប់គ្រង​ទឹក​ជាតាមបែប​រួមគ្នា​ជាលក្ខណៈអន្តរវិស័យ។

  • តាមរយៈការធ្វើបែបនេះ “ធនធានទឹក” នឹង​ត្រូវ​ដកចេញ​ពី​ការ​គ្រប់គ្រងដែលផ្ដោតតែលើវិស័យតែមួយ (ជម្នះ “ផ្នត់គំនិតធ្វើការងារ​តែ​ឯង”) និង​ចាត់ទុកជា​បញ្ហាអន្តរវិស័យ​ដែលពាក់ព័ន្ធនឹ​ងការ​អភិវឌ្ឍទីក្រុង

  • តាមរយៈការធ្វើបែបនេះ នឹងមានការ​រួមចំណែក​ជាក់លាក់ដល់ការ​ធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៃរបៀបវារៈឆ្នាំ ២០៣០ និង​របៀបវារៈថ្មីនៃទីក្រុង៖ “លើកទឹកចិត្ត​ឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រ​ដល់គ្នាទៅវិញទៅមក​ក្នុងចំណោម​ទីក្រុង​ និង​តំបន់​តាំង​ទីលំនៅ​ដែលមានទំហំខុសៗគ្នា ពង្រឹង​តួនាទីរបស់ទីក្រុង និងទីប្រជុំជនតូច និងមធ្យម ។ល។ ផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចទទួល​លំនៅដ្ឋានសមរម្យប្រកបដោយចីរភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេវា​កម្ម ដែលមានតម្លៃសមស្រប ធន់ និងមានសុវត្ថិភាព” (មាត្រា ៩៥ នៃរបៀបវារៈទីក្រុងថ្មី)

បច្ចុប្បន្នភាព និងព័ត៌មានលម្អិតអំពី​គម្រោងអាចរកបានជាភាសាអង់គ្លេស តាមរយៈគេហទំព័រ

ដំណើរការផ្លាស់ប្ដូរនៅក្នុងទីក្រុងសាកល្បង

ទីក្រុងសាកល្បងចំនួនបី (“ទីកន្លែងពិសោធន៍-Living Labs”) នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសចំនួនបី ដើម្បីសាកល្បងដំណើរការ​ផ្លាស់ប្ដូរនៅ​កម្រិតមូលដ្ឋានផ្ទាល់ ដែលធ្វើឡើង​ដើម្បីប្រយោជន៍ដល់តួអង្គពាក់ព័ន្ធនៅក្នុងក្រុង។

Sleman, Indonesien

Sleman, Indonesia

Kratié, Kambodscha

Kratié, Cambodia

Sam Neua, Laos

Sam Neua, Laos

នៅក្នុងតំបន់ប្រជុំជនទាំងនេះ បញ្ហាគ្រប់គ្រង​ធនធានទឹកគឺជា​បញ្ហា​ដែលមានសារៈសំខាន់ និងឆ្លុះបញ្ចាំង​​ពីបញ្ហាប្រឈមជាច្រើន។

 

នៅក្នុងតំបន់ប្រជុំជនទាំងនេះ បញ្ហាគ្រប់គ្រង​ធនធានទឹកគឺជា​បញ្ហា​ដែលមានសារៈសំខាន់ និងឆ្លុះបញ្ចាំង​​ពីបញ្ហាប្រឈមជាច្រើន។

នៅក្នុងទីក្រុងទាំងនេះ បច្ចុប្បន្ននេះកំពុង​មានការ​រៀបចំ​អភិក្រមជាយុទ្ធសាស្ត្រ (ដំបូងៗ) សម្រាប់អនុវត្ត​សកម្មភាពដែលបានគ្រោងទុក។ តំបន់គោលដៅទាំងនេះ​មានប្រជាជនប្រមាណពី ៣.០០០ – ១៥.០០០នាក់ (ដូចជា នៅតាម​សហគមន៍ តំបន់​ជុំវិញក្រុងជាដើម) ដែល​ផ្ដល់លទ្ធភាពឱ្យ​គេអាច​យក​លទ្ធផលរកឃើញ និងឧបករណ៍ដែល​បង្កើត​ពីគម្រោងនេះទៅ​អនុវត្ត​នៅតាម​តំបន់ដទៃទៀត ដែលមានស្ថានភាពស្រដៀងគ្នានេះ។ លទ្ធផលដែលទទួលបាន និង​វិធីសាស្ត្រដែលប្រើប្រាស់សម្រាប់ធ្វើការសាកល្បងនឹង​ត្រូវ​កែសម្រួល​ឱ្យស្រប​ទៅតាម​បរិបទ​ការងារនៅថ្នាក់ជាតិ និងថ្នាក់តំបន់។

ចេញពីទស្សនៈយល់ឃើញកម្រិតនយោបាយ “គម្រោង​គម្រូ” ទាំងនេះទទួលបានការគាំទ្រ​ពី​រដ្ឋបាល ក្រុង ក្រសួងអភិវឌ្ឍន៍​លំនៅដ្ឋាន និងទីប្រជុំជន និងក្រសួងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសឡាវ សាលា​ខេត្ត​ក្រចេះ នៃប្រទេស​កម្ពុជា និងក្រសួង​សាធារណការ នៃប្រទេស​ឥណ្ឌូនេស៊ី។

> ព័ត៌មានលម្អិតបន្ថែមទៀតអំពីទីក្រុងសាកល្បង អាច​រក​បានជាភាសាអង់គ្លេស លើគេហទំព័រ។

ទល្ធផលរំពឹង​ទុក

បណ្ដាញ​ស្រាវជ្រាវ​ដែលផ្ដោតលើការអនុវត្ត​ជាក់ស្ដែងដៃគូគម្រោង

គម្រោងនេះ​ត្រូវ​បានអនុវត្តដោយបណ្ដាញស្រាវជ្រាវ​ដែលផ្ដោតលើការអនុវត្តជាក់ស្ដែង ដែលមាន​សមាជិកជា​ស្ថាប័នសិក្សាស្រាវជ្រាវ សាលាក្រុង ទីភ្នាក់ងារ​រដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ អង្គការ​សង្គមស៊ីវិល និងវិស័យឯកជនមកពីប្រទេសឥណ្ឌូនេស៊ី កម្ពុជា ឡាវ ថៃ វៀតណាម និងអាល្លឺម៉ង់។

PolyUrbanWaters Map: Our Partner Organisations

សូមទាក់ទងមកកាន់យើងខ្ញុំ

BORDA e.V.

Dr. Bernd Gutterer
gutterer@borda.org
T +49 175 2076637

Fabio Nicoletti
nicoletti@borda.org
T +49 421 40 89 52 32

TU Berlin Habitat Unit

Prof. Dr. Philipp Misselwitz
misselwitz@tu-berlin.de

Ania Wilk-Pham
a.wilk-pham@tu-berlin.de

T +493031421908

TH Köln – ITT

Prof. Dr. Lars Ribbe
lars.ribbe@th-koeln.de

Xhesika Hoxha
xhesika.hoxha@th-koeln.de

Frederic Hebbeker
frederic_andreas.hebbeker@smail.th-koeln.de

T +49 221 8275 2774