អភិក្រមបែបពហុមណ្ឌល សម្រាប់គ្រប់គ្រងធនធានទឹកក្នុងទីក្រុងនៅអាស៊ីអាគ្នេយ៍
ការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងរបៀបវារៈថ្មីនៃទីក្រុង នៅកម្រិតសហគមន៍
ចំណោទមួយសម្រាប់ទីក្រុងនៅអាស៊ីអាគ្នេយ៍ គឺត្រូវរិះរកវិធីសាស្ត្រថ្មីៗ ដើម្បីពង្រឹងភាពធន់ បរិយាបន្ន និងសន្តិសុខធនធានទឹក។ នៅតាមបណ្ដាស្រុកដែលស្ថិតនៅទីប្រជុំជន ការគ្រប់គ្រងធនធានទឹកគ្រប់ជ្រុងជ្រោយជួបប្រទះនឹងបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលឆ្លុះបញ្ចាំងពីវិសាលភាពនៃបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។ ការអភិវឌ្ឍទីក្រុងបានបង្ហាញឱ្យឃើញពីការខ្វះការផ្គត់ផ្គង់សេវា ពាក់ព័ន្ធនឹងធនធានទឹកនៅ ទីក្រុង និងស្ដែងឱ្យឃើញកាន់តែច្បាស់ពីការទាញប្រយោជន៍លើសលុបពីធនធានទឹក។ ក្រៅតែពីការបំពុលប្រភពទឹកលើដីក៏ជួបប្រទះនឹងបញ្ហាបន្ថែមទៀត ដូចជា ភាពងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុជាដើម។
គោលបំណងរបស់គម្រោង – តើយើងចង់សម្រេចអ្វីខ្លះ?
គម្រោង “PolyUrbanWaters” មានគោលបំណងបង្កើតនូវចំណេះដឹងវិទ្យាសាស្ត្រ និងអភិវឌ្ឍឧបករណ៍ផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត ដែលផ្ដល់លទ្ធភាពឱ្យតំបន់ទីក្រុងដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ អាចយកអភិក្រមបែបពហុមណ្ឌល មកប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ទីក្រុង និងគ្រប់គ្រងទឹកជាតាមបែបរួមគ្នាជាលក្ខណៈអន្តរវិស័យ។
> បច្ចុប្បន្នភាព និងព័ត៌មានលម្អិតអំពីគម្រោងអាចរកបានជាភាសាអង់គ្លេស តាមរយៈគេហទំព័រ
ដំណើរការផ្លាស់ប្ដូរនៅក្នុងទីក្រុងសាកល្បង
ទីក្រុងសាកល្បងចំនួនបី (“ទីកន្លែងពិសោធន៍-Living Labs”) នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសចំនួនបី ដើម្បីសាកល្បងដំណើរការផ្លាស់ប្ដូរនៅកម្រិតមូលដ្ឋានផ្ទាល់ ដែលធ្វើឡើងដើម្បីប្រយោជន៍ដល់តួអង្គពាក់ព័ន្ធនៅក្នុងក្រុង។
នៅក្នុងតំបន់ប្រជុំជនទាំងនេះ បញ្ហាគ្រប់គ្រងធនធានទឹកគឺជាបញ្ហាដែលមានសារៈសំខាន់ និងឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាច្រើន។
នៅក្នុងតំបន់ប្រជុំជនទាំងនេះ បញ្ហាគ្រប់គ្រងធនធានទឹកគឺជាបញ្ហាដែលមានសារៈសំខាន់ និងឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាច្រើន។
នៅក្នុងទីក្រុងទាំងនេះ បច្ចុប្បន្ននេះកំពុងមានការរៀបចំអភិក្រមជាយុទ្ធសាស្ត្រ (ដំបូងៗ) សម្រាប់អនុវត្តសកម្មភាពដែលបានគ្រោងទុក។ តំបន់គោលដៅទាំងនេះមានប្រជាជនប្រមាណពី ៣.០០០ – ១៥.០០០នាក់ (ដូចជា នៅតាមសហគមន៍ តំបន់ជុំវិញក្រុងជាដើម) ដែលផ្ដល់លទ្ធភាពឱ្យគេអាចយកលទ្ធផលរកឃើញ និងឧបករណ៍ដែលបង្កើតពីគម្រោងនេះទៅអនុវត្តនៅតាមតំបន់ដទៃទៀត ដែលមានស្ថានភាពស្រដៀងគ្នានេះ។ លទ្ធផលដែលទទួលបាន និងវិធីសាស្ត្រដែលប្រើប្រាស់សម្រាប់ធ្វើការសាកល្បងនឹងត្រូវកែសម្រួលឱ្យស្របទៅតាមបរិបទការងារនៅថ្នាក់ជាតិ និងថ្នាក់តំបន់។
ចេញពីទស្សនៈយល់ឃើញកម្រិតនយោបាយ “គម្រោងគម្រូ” ទាំងនេះទទួលបានការគាំទ្រពីរដ្ឋបាល ក្រុង ក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងទីប្រជុំជន និងក្រសួងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសឡាវ សាលាខេត្តក្រចេះ នៃប្រទេសកម្ពុជា និងក្រសួងសាធារណការ នៃប្រទេសឥណ្ឌូនេស៊ី។
> ព័ត៌មានលម្អិតបន្ថែមទៀតអំពីទីក្រុងសាកល្បង អាចរកបានជាភាសាអង់គ្លេស លើគេហទំព័រ។
ទល្ធផលរំពឹងទុក
បណ្ដាញស្រាវជ្រាវដែលផ្ដោតលើការអនុវត្តជាក់ស្ដែង – ដៃគូគម្រោង
គម្រោងនេះត្រូវបានអនុវត្តដោយបណ្ដាញស្រាវជ្រាវដែលផ្ដោតលើការអនុវត្តជាក់ស្ដែង ដែលមានសមាជិកជាស្ថាប័នសិក្សាស្រាវជ្រាវ សាលាក្រុង ទីភ្នាក់ងាររដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជនមកពីប្រទេសឥណ្ឌូនេស៊ី កម្ពុជា ឡាវ ថៃ វៀតណាម និងអាល្លឺម៉ង់។
- Bremen Overseas Research and Development Association (BORDA e.V.), Deutschland
- Technische Hochschule Köln (THK), Institute for Technology and Resource Management, Deutschland
- Technische Universität Berlin (TUB) – Habitat Unit, Deutschland
- Asian Institute of Technology (AIT), Bangkok, Thailand
- Biotech Fibertech Ltd., Bangkok, Thailand
- AKSANSI, Yogyakarta, Indonesien
- Cambodian Institute for Urban Studies (CIUS), Phnom Penh, Kambodscha
- City Alliance: People, Sanitation, Cities, Yogyakarta, Indonesien
- Environmental Sanitation Cambodia, Phnom Penh, Kambodscha
- Gadjah Mada University, Yogyakarta, Indonesien
- Hamburg Wasser, Deutschland
- Inc Square Co. Ltd., Bangkok, Thailand
- Kota Kita, Solo, Indonesien
- Public Works and Transport Research Institute (PWTRI), Vientiane, Laos
- Senatsverwaltung für Klimaschutz, Umwelt, Mobilität, Stadtentwicklung und Wohnungsbau, Bremen, Deutschland
- Umweltbetrieb Bremen, Deutschland
- Vietnam Academy for Water Resources (VAWR), Hanoi, Vietnam
- Wirtschafts- und Sozialkommission für Asien und den Pazifik der Vereinten Nationen (UN-ESCAP), Bangkok, Thailand
សូមទាក់ទងមកកាន់យើងខ្ញុំ
BORDA e.V.
Dr. Bernd Gutterer
gutterer@borda.org
T +49 175 2076637
Marianna Giannousopoulou
giannousopoulou@borda.org
TU Berlin Habitat Unit
Prof. Anke Hagemann
anke.hagemann@tu-berlin.de
Ania Wilk-Pham
a.wilk-pham@tu-berlin.de
T +49–30–314–21908
TH Köln – ITT
Prof. Dr. Lars Ribbe
lars.ribbe@th-koeln.de
Xhesika Hoxha
xhesika.hoxha@th-koeln.de
Frederic Hebbeker
frederic_andreas.hebbeker@smail.th-koeln.de
T +49 221 8275 2774